យុវជនចូលរួមទិវាកាន់ទុក្ខ ៦៥ ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម
នៅព្រឹកនៅថ្ងៃទី ៤ មិថុនា យុវជនជាច្រើនក្រុម បានធ្វើពិធីដង្ហែក្បួន ដើម្បីរំឭកខួប ៦៥ ឆ្នាំ ដែលអាណានិគមបារាំង បានកាត់ទឺកដីកម្ពុជាក្រោម ឲ្យទៅវៀតណាម។
យុវជនទាំងនោះភាគច្រើនជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានដូចជា ក្រុម I Love Cambodia Hot News, I Love Cambodia Hot News II, I Cambodia, សហភាពយុវជនដើម្បីសន្តិភាព និងយុត្តិធម៌, សហព័ន្ធនិស្សិតបញ្ញាវ័ន្តកម្ពុជា, សមាគមខ្មែរមហានគរ និងសមាគមទស្សនៈយុវជនខ្មែរ។ ពួកគេមានគ្នាប្រមាណជាង ២០០ នាក់ បានពាក់អាវផែនទី និងកាន់ទង់ខ្មែរក្រោម រួចនាំគ្នាដង្ហែពីភូមិទ្រា សង្កាត់ស្ទឹងមានជ័យ មកកាន់វត្តសាមគ្គីរង្សី ដើម្បីចូលរួមសម្តែងពីការឈឺចាប់នៃការបាត់បង់ទឹកដីកម្ពុជាក្រោម៕ រូបថតៈ ស៊ឺន ចែងចើន