ក្រុមយុវជនខ្មែរមិនដែលបំភ្លេចខ្មែរក្រោម

0 256
លោក សុវណា យុទ្ធពង្ស (ឆ្វេង) ពាក់អាវយឺតខ្មែរក្រោម ដើម្បីរំឭកខួប ៦៥ ឆ្នាំ ថ្ងៃបាត់បង់ដែនដីកម្ពុជាក្រោម ។
លោក សុវណា យុទ្ធពង្ស (ឆ្វេង) ពាក់អាវយឺតខ្មែរក្រោម ដើម្បីរំឭកខួប ៦៥ ឆ្នាំ ថ្ងៃបាត់បង់ដែនដីកម្ពុជាក្រោម ។

នៅ​ថ្ងៃ​ទៅ ១ ខែមិថុនា សមត្ថកិច្ច​ខេត្តសៀមរាប រារាំង​យុវជន​មិន​ឲ្យ​ធ្វើ​ពិធី​កាន់ទុក្ខ​រំឭក​ខួប​ទី ៦៥ នៃ​ថ្ងៃ​ដែល​បារាំង កាត់​ដី​កម្ពុជា​ក្រោម ឲ្យ​ទៅ វៀត ណា​ម​កាន់កាប់​នៅមុខ​បរិវេណ​ប្រាសាទអង្គរវត្ត ។​

​ក្រុមយុវជន​ខ្មែរ​ប្រមាណ ៥០ នាក់ ដែល​ស្លៀកពាក់​ឯកសណ្ឋាន អាវយឺត​ដែលមាន​ទង់ជាតិ​ខ្មែរក្រោម​បាន​ទៅ​ប្រមូល ផ្ដុំគ្នា​នៅ មុខ ប្រា សាទ​អង្គរវត្ត ប៉ុន្តែ​ត្រូវបាន​កងសន្ដិសុខ ដែលមាន​ឯកសណ្ឋាន​ពណ៌​ខ្មៅ​បំបែក​ការជួប​ជុំនោះ ។​

នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី ១ ខែមិថុនា នេះ គេ​ឃើញ​មាន​កម្លាំង​សន្តិសុខ​ស្លៀកពាក់​ឯកសណ្ឋាន​ពណ៌​ខ្មៅ និង​នគរបាល​ចរាចរ ផង​បាន ដាក់ ពង្រាយ​នៅ​ទីតាំង​ជាច្រើន​កន្លែង ដូចជា​នៅ​ផ្លូវ ៦០ ម៉ែត្រ នៅ​រង្វង់​មូល​ជិត​ប្រាសាទអង្គរវត្ត និង​ជាពិសេស នៅមុខ ប្រាសាទ អង្គរវត្ត តែម្ដង ។​

​ក្រុមយុវជន​ឲ្យ​ដឹងថា កម្លាំង​សន្តិសុខ​បាន​បំបែក​ការជួបជុំ​របស់​ពួកគេ ហើយ​ការពង្រាយ​កម្លាំង​នៅមុខ​ប្រាសាទអង្គរវត្ត និង តាម ដងផ្លូវ​នានា គឺជា​ចេតនា​រារាំង​ពួកគេ​មិន​ឲ្យ​ធ្វើការ​ដង្ហែ​កាន់ទុក្ខ​ថ្ងៃ​បាត់បង់​ដី​កម្ពុជា​ក្រោម​ខួប​ទី ៦៥ ឆ្នាំ ។​

ក្រុមយុវខ្មែរលើកទង់ជាតិខ្មែរក្រោមនៅមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០១៤ ។
ក្រុមយុវខ្មែរលើកទង់ជាតិខ្មែរក្រោមនៅមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០១៤ ។

​មុន​ការជួប​ជុំគ្នា​មួយថ្ងៃ លោក ស៊ឺន ចែង ចើ​ន បានធ្វើ​កិច្ចសម្ភាសន៍​ខ្លី​មួយ​ជាមួយ លោក យុទ្ធ​ពង្ស យុវជន​ម្នាក់​ក្នុងចំណោម​យុវជន​ដទៃ ទៀត អំពី​បញ្ហា​នេះ ដូចតទៅ​៖​ ក្រុមយុវជនខ្មែរមិនដែលបំភ្លេចខ្មែរក្រោម

Leave A Reply

Your email address will not be published.