យួន​កំពុង​លេងល្ខោន​ក្នុង​ឆាក​អន្តរជាតិ​

0 173

ដោយ សឺ​ង សម្រេច​ | VOKK

​កាលពី​ថ្ងៃទី ២៣ ខែ  កក្កដា ឆ្នាំ ២០១២ កន្លង​ទៅហើយ​ថ្មីៗ​នេះ ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​នៃ​អង្គការសហប្រជាជាតិ បាន​បោះឆ្នោះ​ត​បដិសេធ​មិន​ទទួលស្គាល់​ការសុំ​ចូល​ជា​សមាជិក នៃ​ក្រុមប្រឹក្សា​នេះ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជាការ​ប្តូរ​ឥរិយាបទ​របស់    គណៈកម្មការ​ក្រុមប្រឹក្សា​នេះ ពី​ការដែល​បានទទួល​ស្គាល់ (Granted) ឱ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​សមាជិក​កាលពី​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១២ ដោយសារ​ការប្រឆាំង​ជំទាស់​យ៉ាងខ្លាំង របស់​តំណាង​រដ្ឋាភិបាល នៃ​ប្រទេស​សា ធារ​ណ​រដ្ឋ​សង្គម និយម​យៀ​ត​ណា​ម ។ ការបដិសេធ របស់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​និង​សង្គមកិច្ច​នៃ​អង្គការសហប្រជាជាតិ​នេះ​បានធ្វើឱ្យ​មជ្ឈដ្ឋាន​នានា មាន​យោ ប​ល់ និង​មាន​កង្វល់​ខុសៗ​ពីគ្នា ។​

យួន ( ន. ) ជាតិ​មនុស្ស​អ្នក​ដែន​តុងក័ង, ដែន​អណ្ណាម, ដែន​កូស័ងស៊ីន : យួន តុងក័ង, យួន​អណ្ណាម, យួន​កូស័ងស៊ីន; ពាក្យ​សាមញ្ញ​ច្រើន​ហៅ​យួន​តុងក័ង​ថា យួន​ហាណូយ, ហៅ​យួន​អណ្ណាម​ថា យួន​ហ្វេ, ហៅ​យួន​កូស័ងស៊ីន​ថា យួន​ព្រៃ​នគរ ។ (វចនានុក្រុមខ្មែរ)
យួន ( ន. ) ជាតិ​មនុស្ស​អ្នក​ដែន​តុងក័ង, ដែន​អណ្ណាម, ដែន​កូស័ងស៊ីន : យួន តុងក័ង, យួន​អណ្ណាម, យួន​កូស័ងស៊ីន; ពាក្យ​សាមញ្ញ​ច្រើន​ហៅ​យួន​តុងក័ង​ថា យួន​ហាណូយ, ហៅ​យួន​អណ្ណាម​ថា យួន​ហ្វេ, ហៅ​យួន​កូស័ងស៊ីន​ថា យួន​ព្រៃ​នគរ ។ (វចនានុក្រុមខ្មែរ)

​ក្នុងការ​ជំទាស់​នោះ​វៀតណាម មាន​លោក ឡេ ហ្វា​យ ត្រុ​ង ជា​តំណាង បាន​លើកយក​ប្រការ​មួយចំនួន ដែល​ទាក់ទង​ទៅ និង​ស្ថានភាព​នៃ​ការរស់នៅ​របស់​ខ្មែរក្រោម នឹង​សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មក​លាតត្រដាង ដើម្បី​ជា​លេស​ក្នុង​ការសុំ​អំពាវនាវ​ឱ្យ​អង្គការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​នេះ​បដិសេធ ការស្នើ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដោយបាន​បញ្ចុះបញ្ចូល​ប​ណ្ដា​ប្រទេស​មួយចំនួន ឱ្យ​គាំទ្រ​ញត្តិជំទាស់​របស់​វៀ​ណា​ម ។ ក្នុងការ​លើកឡើង​នោះ មាន​ចំណុច​មួយ​វៀតណាម​បាន​និយាយថា “​មេដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ប្រើពាក្យ សៀម ឬ យួន ក្នុងន័យ​មើលងាយ​ដល់​ប្រជាជាតិ​ទាំងពីរ​នេះ​” ។ មិនតែប៉ុណ្ណោះ អ្នកការទូត​យួន​រូបនេះ បាន​ភ្ជាប់​ការប្រើ​ពាក្យ​ថា ‹‹​យួន​›› នេះ​របស់​មេដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទៅនឹង​អ្នកដឹកនាំ​ខ្មែរ​កុ​ម្មុយ​និ​ស្ត​មាន ប៉ុល ពត ជាដើម ដែល​ធ្លាប់តែ​ប្រើប្រាស ជា​លេស​ក្នុងការ​ឈ្លានពាន​ប្រទេស​វៀតណាម និង​ជាប់ទោស ក្នុងការ​សម្លាប់​ជនស្លូតត្រង់   យៀ​ត​ណា​ម​ក្នុងអម្លង់ ឆ្នាំ ១៩៧៧-១៩៧៩› ។ រឿង​កាប់សម្លាប់​មនុស្ស​នៅ ប្រទេស​កម្ពុជា​កាលពី​ជាង ៣០ ឆ្នាំមុន​នោះ ឥឡូវនេះ កំពុងតែ​ត្រូវបាន​តុលា ការ​អន្តរជាតិ​ធ្វើការ ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ហើយ​សង្ឃឹមថា​តុលាការ​នេះ នឹងមាន​សុភ​វិនិច្ឆ័យ​ក្នុង​ការរក​យុ​ត្តិ ធម៌​នេះ ។ រីឯ​រឿង​ពាក្យ​ថា ‹‹​យួន​›› នោះ​វិញ សូម​ទុកឱ្យ​ភាសា​វិទូ​ជា​អ្នកមាន    ជំនាញ ខាង​ផ្នែក​ភាសា​លោក​ពន្យល់ ចុះ ។ (១)

​ចំណែក​ខ្ញុំ​វិញ ធ្លាប់តែ​ប្រើពាក្យ​ថា ‹‹​យួន​›› នេះ​តាំងតែ​ពី​ពេលដែល​ចេះ​និយាយ​មកម្ល៉េះ ព្រោះ​នៅឯ​ស្រុក​ខ្ញុំ គឺ​ខែត្រ​ព្រះ​ត្រពាំង​យួន​ដូរ ទៅជា​ត្រា​យិ​ញ រួច​ទៅជា​វិញ​បិ​ញ – ទៅជា​គី​វ​ឡុង រួច​មកជា​ត្រា​វិញ​ដដែល នៅពេល​បច្ចុប្បន្ននេះ ពុំ​ដែលមាន​នរណាម្នាក់​ហៅ​ជនជាតិ​យួន​ថា​យៀ​ត​ណា​ម ឬ​វៀតណាម ទេ ព្រោះ​ពាក្យ​ថា ‹‹​យៀ​ត​ណា​ម​›› នេះ​គេ​ប្រើ​សម្រាប់​ហៅ​ប្រទេស​នេះ គឺ​គេ​ហៅថា ប្រទេស​យៀ​ត​ណា​ម​តាម​សំ នៀង​អ្នក​នៅ​យៀ​ត​ណា​ម​ខាងត្បូង ។​

​ជនជាតិ​យួន​ជា​នរណា ?

​ក្នុង​ឯកសារ​ពុំ​ឃើញ មានចែង​អំពី​ជនជាតិ​យៀ​ត​ណា​ម​ទេ ។ កាលពី​ប្រទេស​វៀតណាម​បែកបាក់​ជា​ពីរ​សា​ធា រណ​រដ្ឋ​យៀ​ត​ណា​ម ឬ​យៀ​ត​ណា​ម​ខាងត្បូង​គេ​ហៅ ជនជាតិ​យួន​ខ្លួនគេ​ថា ‹‹​ងើយ​យៀ​ត (Nguoi Viet)›› គេ​ហៅ ខ្មែរក្រោម​ថា ងើយ​យៀ​ត​ហ្គ​ក់មៀង (Nguoi Viet Goc Mien) ក្នុងន័យ​ថា ពលរដ្ឋ​យួន​ដើមកំណើត​ជា​ខ្មែរ ។​

​យួន​កុ​ម្មុយ​និ​ស្ដ​សព្វថ្ងៃនេះ គេ​ហៅ​យួន​ខ្លួនគេ​ថា ងើយ​គិញ (Nguoi Kinh) ជា​ជាតិ​មនុស្ស​មួយ​ក្នុង​បណ្ដា​ជាតិ​មនុស្ស​ទាំង ៥៤ ដែល​កំពុងតែ​រស់ នៅក្នុង​ប្រទេស​នេះ ។ ក្នុង​ភាសា​ខ្មែរ​ពុំមាន​ឃើញ​ពាក្យ​ថា ‹‹​គិញ​›› ក្នុងន័យ​ហៅ​ជាតិ​មនុស្ស​មួយ នៅ​ប្រទេស​យៀ​ត   ណា​ម​ទេ ផ្ទុយ​មកវិញ​មាន​ពាក្យ​ថា ‹‹​យួន​›› ជា​ជំនួស ដូច្នេះហើយ​បានជា​ខ្មែរ​យើង​ប្រើពាក្យ​ថា ‹‹​យួន យួន​›› នេះ​ជា​ហូរ​រហែ​តាំងតែ​ពី បូរាណ​កាល​មក ដូចគ្នា​នឹង​ជន​ជាត​តិ​យួន ដែល​តែងតែ​ហៅ​ខ្មែរ​យើង​ថា​ងើយ​មៀង (Nguoi Mien) ឬ មៀង (Mien) អ៊ីចឹង​ដែរ​យួន​ជំនាន់​ថ្មី​គេ​ហៅ​ខ្មែរ​យើង​ថា ងើយ​កម្ពុជា​ទៅវិញ ។ ដូច្នេះ​ការដែល​ខ្មែរ​យើង​ប្រើពាក្យ ‹‹​យួន​›› ដើម្បី​ហៅ​ជាតិ​មនុស្ស មួយ​នៅ ក្នុង​សហគមន៍​យៀ​ត​ណា​ម នោះ ពុំមាន​ការខុសឆ្គង​អ្វី​ឡើយ​ក្នុងន័យ នៃ​ភាសា​ខ្មែរ​មិនគួរ​អ្នកការទូត​យួន យក​ជា​លេស ក្នុងការ​ឃោសនា​នៅ​អង្គការសហប្រជាជាតិ ដើម្បី​ច​ញ្ចុះ​បញ្ចូល​ប្រទេសមួយ​ចំនួន​ឱ្យ​គាំទ្រ​ញត្តិ របស់ខ្លួន​ឡើយ ព្រោះថា​ការចោទប្រកាន់​នេះ ជាការ​ចោទប្រកាន់ ដែល​ពុំមាន​មូលដ្ឋាន​ត្រឹមត្រូវ​ទាល់តែសោះ ។ ហើយ​ការ ចោទប្រកាន់​នេះ​ទៀតសោត វា​ផ្ទុយទៅនឹង​សេចក្ដីប្រកាស​របស់ អង្គការសហប្រជាជាតិ​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ស្ដីអំពី​សិទ្ធិ​របស់​ជនជាតិដើម​ត្រង់​មាត្រា​ទី ១៣ ៖

Article 13/-1.Indegi nous people have the right to revitalize, use, develop and transmit to future generations their histories, languages, oral traditions, philosophies, writing systems and to designate, and retain their own names for communities, places and persons.

​មាត្រា​ទី ១៣.១ ជនជាតិដើម មាន​សិទ្ធិ​ធ្វើឱ្យ​រស់​ឡើងវិញ សិទ្ធិ​ប្រើប្រាស់​អភិវឌ្ឍ និង​ផ្ទេរ​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​នូវ​ប្រវត្តិសាស្ដ្រ ភាសា ច្បាប់ទម្លាប់ ទស្សនវិជ្ជា ប្រព័ន្ធ​សរសេរ​ចារ និង​អក្សរសាស្ដ្រ ព្រមទាំង​រក្សា​ឈ្មោះ​ដើម​របស់​ពួកគេ នៅក្នុង​សហគមន៍ ដូចជា ទីកន្លែង និង​បុគ្គល​ម្នាក់ៗ ។​

​តាមពិតទៅ ក្រុមប្រឹក្សា​សេដ្ឋកិច្ច​និង​សង្គមកិច្ច នៃ​អង្គការសហប្រជាជាតិ​គួរតែ​ទទួលស្គាល់ ហើយ​ផ្ដល់​សមាជិកភាព ឱ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ធ្វើជា​ដៃគូ​ក្នុងការ​អភិវឌ្ឍ​សង្គមកិច្ច នៅ​ប្រទេស​វៀតណាម ដែលមាន​ជនជាតិ​ដល់​ទៅ ៥៤ ជនជាតិ​នៅក្នុង​សហគមន៍​នេះ​មាន​ជាអាទិ៍ ជនជាតិខ្មែរ​កម្ពុជា​ក្រោម​ផងដែរ ។ តែ​ការធ្វេសប្រហែស​របស់​ប​ណ្ដា​ប្រទេស មួយចំនួន​ដែលមាន​សិទ្ធិ​បោះឆ្នោត​កាល ពីថ្ងៃ​ទី ២៣ ខែកក្កដា ឆ្នាំ ២០១២ បាន ធ្វើឱ្យ​សំឡេង​របស់​ប្រជា​ពល រដ្ឋ​វៀតណាម មិនអាច​បានឮ ដល់​ម​ជ្ឍ​ដ្ឋា​ន​អន្តរជាតិ​ដូចជា​ប្រសាសន៍ របស់​អ្នកការពារ​សិទ្ធិមនុស្ស Vo Van Ai ថា​៖ ‹‹​វា​ជា​រឿង​គួរ​ឲ្យ អាម៉ាស់ ដែល​ប្រទេស​ជា​សមាជិក​នៃ UN មិនបាន​ធ្វើ​អ្វី​ទៅតាម​ឆន្ទៈ​របស់ខ្លួន ដោយសារ​តែមាន​សម្ពាធ​ពី​វៀតណាម ហើយ​សមគំនិត​ជាមួយ​ប្រទេស​វៀតណាម ដើម្បី​បន្ទច់បង្អាក់​សំឡេង​អ្នកការពារ​សិទ្ធិមនុស្ស ហើយក៏​ជាការ​បង្ហាញ​នៃ​សញ្ញា​អវិជ្ជមាន​ទៅ​ប្រជាជន ក្នុងប្រទេស​វៀតណាម​ដែល​សហគមន៍​អន្តរជាតិ​មិន​ឈរ ខាង​ភាគី​ប្រជា​ពល រដ្ឋ​ក្នុងប្រទេស​វៀតណាម ដែល​ស្រេកឃ្លាន​សេរីភាព​» ៕

—————————
(១) យួន​ជា​ពាក្យ​ដែល​ខ្មែរ​តែង​ប្រើ​តាំងពី​បូ​រុម​បូរាណ​មក ដូចជា យួន ចិន ចាម ជ្វា ម៉ាឡាយូ ក្លិង្គ ភូមា ។​ល​។

Leave A Reply

Your email address will not be published.